អគ្គទីប្រឹក្សាកម្ពុជា ជម្រាបជូនមហាសន្និបាតអង្គកាសហប្រជាតិ អំពីការឈ្លានពានដោយយោធាថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគ្គទីប្រឹក្សាកម្ពុជា ជម្រាបជូនមហាសន្និបាតអង្គកាសហប្រជាតិ អំពីការឈ្លានពានដោយយោធាថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា


ភ្នំពេញ៖
តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក ឌឿក វណ្ណរិទ្ធិ អគ្គទីប្រឹក្សា បានចូលរួមថ្លែងក្នុងកិច្ចពិភាក្សាទូទៅក្រោមរបៀបវារៈ “ពង្រឹងការសម្របសម្រួលជំនួយសង្រ្គោះបស់អង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់គ្រោះធម្មជាតិ និងមនុស្សធម៌  រួមទាំងជំនួយសេដ្ឋកិច្ចពិសេស"  ដែលត្រូវបានរៀបចំនៅទីស្នាក់ការ អ.ស.ប. នៅទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
 
នៅក្នុងកម្មវិធីខាងលើ លោកអគ្គទីប្រឹក្សា បានជម្រាបជូនមហាសន្និបាត អ.ស.ប. អំពីការឈ្លានពានដោយយោធាថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ហើយទទូចឱ្យថៃបញ្ឈប់អារិភាពជាបន្ទាន់ បញ្ឈប់ការប្រើប្រាស់អាវុធធុនធ្ងន់ បញ្ឈប់ការទម្លាក់គ្រាប់បែកមកលើកម្ពុជា រួមទាំងការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុល មកលើរចនាសម្ព័ន្ធស៊ីវិល និងទីតាំងស៊ីវិលផ្សេងទៀត ហើយត្រូវអនុវត្តឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។

សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង២៤ម៉ោង ៕



Previous Post Next Post