​ឧត្ដមសេនីយ៍ត្រី សៀ ទីន ដឹកនាំប្រតិភូ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពកងទ័ពកម្ពុជាចំនួន ៤រូប ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី ពីការឈ្លានពានដោយកងទ័ពសៀម នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

​ឧត្ដមសេនីយ៍ត្រី សៀ ទីន ដឹកនាំប្រតិភូ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពកងទ័ពកម្ពុជាចំនួន ៤រូប ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី ពីការឈ្លានពានដោយកងទ័ពសៀម នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ


សៀមរាប៖
នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំប្រតិភូ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពកងទ័ពកម្ពុជាចំនួន ៤រូប ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី ពីការឈ្លានពានដោយកងទ័ពសៀម នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

១.លោកវរសេនីយ៍ត្រី ហេង កំសាន្ត នាយទាហាន ដែលបានពលី ក្នុងពេលប្រយុទ្ធជាមួយកងទ័ពសៀម នៅសមរភូមិទិសទី១ ខេត្តព្រះវិហារ។
២.លោកព្រឹន្ទបាលឯក​ ណេម​ ង៉ុយ នាយទាហាន ផ្នែកសឹករងសំរោង តំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ។
៣.លោកពលបាលឯក​ លឹម ថា នាយទាហាន កងពលតូចអន្តរាគមន៍លេខ៥ កងពលធំអន្តរាគមន៍លេខ២។
៤.លោកពលបាលទោ វ៉ា ឌី នាយទាហាន កងពលតូចអន្តរាគមន៍លេខ៥ កងពលធំអន្តរាគមន៍លេខ២ ដែលបានពលី ក្នុងពេលប្រយុទ្ធជាមួយកងទ័ពសៀម នៅសមរភូមិប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកឧត្តមសេនីយ៍ត្រី​ សៀ ទីន មេបញ្ជាការ បាននាំយកថវិកា​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរៈយុទ្ធជនទាំង ៤រូប បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ ៕



















Previous Post Next Post