លោក កៅ រតនា អនុប្រធានក្រុមងារចុះមូលដ្ឋានឃុំអមលាំង ជាតំណាង​​ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញ​ចូលរួម​ក្នុងពិធីអបអរសាទខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៥) និងដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្តខែធ្នូ ឆ្នាំ២០២៥....
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក កៅ រតនា អនុប្រធានក្រុមងារចុះមូលដ្ឋានឃុំអមលាំង ជាតំណាង​​ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញ​ចូលរួម​ក្នុងពិធីអបអរសាទខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៥) និងដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្តខែធ្នូ ឆ្នាំ២០២៥....


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ​ លោក កៅ រតនា អនុប្រធានក្រុមងារចុះមូលដ្ឋានឃុំ​អមលាំង​​ ជាតំណាង​​ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញ​ចូលរួម​ក្នុងពិធីអបអរសាទខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៥) និងដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្តខែធ្នូ ឆ្នាំ២០២៥​​ ស្ថិតនៅគណបក្សឃុំ​អមលាំង​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ។

កម្មវិធី​នេះ​ មានអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ក្រុមការងារស្រុកចុះមូលដ្ឋានឃុំ ព្រមទាំងលោក-លោកស្រី សាខាបក្សភូមិទាំង ១៧ភូមិ សរុបមាន ៦៥នាក់ (ស្រី ១១នាក់)។ ហើយក៏មានការរៀឮបចំពីធីប្រគេននូវស្លាដកដល់ព្រះសង្ឃ ៥អង្គ ដោយក្នុង១អង្គ​ ប្រគេនស្លាដកចំនួន១ បច្ច័យ​ចំនួន ៥០,០០០៛ផងដែរ និងជូនជាថវិកាដល់ចាស់ព្រឹទ្ធាចារ្យចំនួន៨នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០,០០០៛ថែមទៀតផង។ 

ជាចុងក្រោយ​​​​ លោក កៅ រតនា​​ ជាតំណាងឲ្យ លោក ម៉េង ស្រ៊ុន ប្រធាន​ក្រុម​ការងារ​គណបក្ស​ឃុំ​អមលាំង​ ក៏បានជួបសំណេះសំណាល់ជាមួយ សមាជិកគណបក្សផ្សេងដែលស្ម័គ្រចិត្តចូលរួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ៨នាក់ ហើយជូនសារ៉ុងម្នាក់១ និងថវិកាចំនួន ១០,០០០៛ផងដែរ ៕






























Previous Post Next Post