ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងារធនធានមនុស្ស និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងអធិការកិច្ច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងារធនធានមនុស្ស និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងអធិការកិច្ច


ភ្នំពេញ៖
នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងារធនធានមនុស្ស និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងអធិការកិច្ច នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប។

អង្គប្រជុំបានពិនិត្យពិភាក្សា និងតាមដានវឌ្ឍនភាពការងារសំខាន់ៗពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស និងការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងអធិការកិច្ច ដោយទទួលបាននូវធាតុចូលសំខាន់ៗ សំដៅពង្រឹងវិន័យមន្រ្តីរាជការ និងការពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការរបស់ក្រសួងអធិការកិច្ច, ការពង្រឹងសមត្ថភាពមន្រ្តីតាមរយៈការបណ្តុះបណ្តាលមន្រ្តីរាជការដែលមានភាពប្រទាក់ក្រឡាគ្នារវាងអង្គភាពនានាជាមួយនឹងវិទ្យាស្ថានជាតិអធិការកិច្ច និងពិនិត្យការងារវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអធិការកិច្ច។ 

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធត្រូវខិតខំរៀបចំទុកដាក់ផ្ទះឱ្យបានរៀបរយនិងពង្រឹងវិន័យព្រមទាំងការគ្រប់គ្រងវត្តមានមន្រ្តីរាជការឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត, ត្រៀមលក្ខណៈឱ្យបានពេញលេញនិងទាន់ពេលវេលាសម្រាប់ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង និងពង្រឹងការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមុខងារសាធារណៈ និងគិតគូរទៅលើយន្តការនៃការពង្រឹងសមត្ថភាពស្ថាប័ននិងការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងអធិការកិច្ចឱ្យកាន់តែពេញលេញ និងមានភាពប្រទាក់ក្រឡាជាប្រព័ន្ធស្របតាមយុទ្ធសាស្រ្តព៤ជ៤របស់ក្រសួងអធិការកិច្ច ៕








Previous Post Next Post