«កម្មវិធីមនសិការពលរដ្ឋល្អ ជាផ្នែកមួយក្នុងការបណ្ដុះនូវមនសិការស្នេហាជាតិរបស់យុវជន ចូលរួមគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ»
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

«កម្មវិធីមនសិការពលរដ្ឋល្អ ជាផ្នែកមួយក្នុងការបណ្ដុះនូវមនសិការស្នេហាជាតិរបស់យុវជន ចូលរួមគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ»


ភ្នំពេញ៖
នារសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកម្មវិធី «មនសិការពលរដ្ឋល្អឆ្នាំ២០២៦»។ ពិធីនេះមានវត្តមានអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស.ស.យ.ក. គ្រូបង្គោល និងប្រធានក្លិបសិក្សា នៃគម្រោងមនសិការពលរដ្ឋល្អ ទាំង១២ រាជធានី ខេត្ត។
 
លោកជំទាវ ស្រួយ សុជាតិ ប្រធានក្រុមការងាប្រតិបត្តិ បានឡើងធ្វើរបាយការណ៍មនសិការពលរដ្ឋល្អ ឆ្នាំ២០២៥ និងបង្ហាញពីផែនការសកម្មភាពកម្មវិធីមនសិការពលរដ្ឋល្អឆ្នាំ២០២៦ ហើយលោកជំទាវក៏រំលេចពីគោលបំណងបណ្ដុះមនសិការ ផ្នត់គំនិតយុវជនកម្ពុជាដើម្បីក្លាយជាសសរទ្រូងនៃប្រទេសជាតិ។ 

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីមនសិកាពលរដ្ឋល្អ បានបណ្ដុះយុវជនមានសម្ថភាព នៃភាពជឿជាក់ និងកាន់តែខំតខំពង្រឹងនូវជំនាញ បន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាជលករចូលរួមជាតិ។ ហើយពង្រឹងរឹង និងពង្រឹងរីកកម្មវិធីមនសិកាពលរដ្ឋល្អទៅតាមវិទ្យាល័យទាំង៥១ ក៏ដូចជាវិទ្យាល័យផ្សេងទៀតប្រែក្លាយមជ្ឈមណ្ឌលអភិវឌ្ឍធនធានមនុស្ស។

មានប្រសាសន៍ថ្លែងទៅអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណដល់ ក្រសួង អប់រំយុវជន និងកីឡា ដែលតែងតែអនុញ្ញាតផ្ដល់ នូវកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលអនុវត្តន៍កម្មវិធីមនសិការពលរដ្ឋល្អរហូតទទួលបានជោគជ័យ ដែលឱ្យយុវជនហ៊ានក្រោកឈរដោយភាពជឿជាក់ និងមានសមត្ថភាព។ 

ឯកឧត្តមបានបន្ថែមទៀតថា ពេលនេះម៉ោងនេះ កម្មវិធីមនសិការពលរដ្ឋល្អជាផ្នែកមួយក្នុងការបណ្ដុះនូវមនសិការស្នេហាជាតិរបស់យុវជន និងប្រជាជននៅសមរភូមិក្រោយ បន្ដរួបរួមគ្នា ផ្ដល់នូវជំនឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ដែលបានលះបង់ឈាមស្រស់ សាច់ស្រស់ ដើម្បីការពារឱ្យបាននូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ៕












Previous Post Next Post