លោកវរសេនីយ៍ឯក ង៉ូវ ដូលី​ អញ្ជើញ​ដឹកនាំ​ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជានិងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​ ស្រ៊ុន​ ផ្សព្វផ្សាយណែនាំដល់..............
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកវរសេនីយ៍ឯក ង៉ូវ ដូលី​ អញ្ជើញ​ដឹកនាំ​ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជានិងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​ ស្រ៊ុន​ ផ្សព្វផ្សាយណែនាំដល់..............


កំពង់ស្ពឺ៖
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ង៉ូវ ដូលី មេបញ្ជាការរង បានដឹកនាំ​អញ្ជើញ​ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ផ្សព្វផ្សាយណែនាំដល់ នាយទាហាន នាយទាហានរង មានដូចជា វិន័យក្នុងអង្គភាពបើនាយទាហាន នាយទាហានរងរូបណាមានធុរៈចាំបាច់ត្រូវសុំអនុញ្ញាតច្បាប់ឲ្យបានត្រឹមត្រូវទៅតាមឋានានុក្រម, ត្រូវហាត់ប្រាណជាប្រចាំដើម្បីសុខភាព, សម្រាប់អ្នកយាមអ្នកយាមត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវមុន និងអនុញ្ញាតឲ្យនណាម្នាក់ចេញចូលក្នុងអង្គភាព, តាមមន្ទីរ-ការិយាល័យត្រូវត្រួតពិនិត្យ ទឹក-ភ្លើង មុនចាកចេញពីកន្លែងធ្វើការ, ត្រូវសម្អាតអនាម័យកន្លែងធ្វើឲ្យបានល្អជាប្រចាំ, គោរពបទបញ្ជាថ្នាក់ដឹកនាំ, ពង្រឹងការងារ វេនប្រចាំបញ្ជា វេនប្រចាំការ មណ្ឌលប្រតិបត្តិការ (១២៩២), គោរពតួនាទីភារកិច្ច ក្នុងអង្គភាពឲ្យបានម៉ឺងម៉ាត់, កម្លាំងតាំងអស់ត្រូវត្រៀមអន្តរាគមន៍ជាបនិច្ច ក្នុងការពារសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕




















Previous Post Next Post