កំពង់ស្ពឺ៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់បំផុត នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ រក្សាសុវត្តិភាព ជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជំរំប្រចាំឆ្នាំ២០២៥ របស់សមាគមកាយរឬទ្ធិនារីកម្ពុជា ក្រោមប្រធានបទ ”ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង” ដែលជារៀងរាល់ឆ្នាំ សមាគមតែងតែរៀបចំសកម្មភាពស្របទៅតាមប្រធានបទជំរំ ផ្សេងៗគ្នាទៅតាមឆ្នាំនីមួយៗផងដែរ។
ក្នុងកិច្ចប្រជុំនេះ មានអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង, លោកនាយសេនាធិការរង, លោកប្រធាន-អនុប្រធានមន្ទីរទាំង, លោកនាយ នាយរងការិយាល័យ និងជំនួយការ, លោកមេបញ្ជាការ កងអនុសេនាធំកងរាជអាវុធហត្ថចល័ត, លោកមេបញ្ជាការ កងអនុសេនាតូចកងរាជអាវុធហត្ថចល័ត, លោកមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកនិងលោកប្រធានស្លក់ការសន្តិសុខចូលរួមផងដែរ ៕



















