ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត សៀមរាប ចូលរួមសហការរៀបចំ និងរត់ក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ឆ្នាំ២០២៥ នៅខេត្តសៀមរាប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត សៀមរាប ចូលរួមសហការរៀបចំ និងរត់ក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ឆ្នាំ២០២៥ នៅខេត្តសៀមរាប


សៀមរាប៖
នាព្រឹកព្រលឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តសៀមរាប ចំនួន ៥៥រូប បានចូលរួមសហការរៀបចំ និងរត់ក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ឆ្នាំ២០២៥ រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅបរិវេណមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប។ ទិវារត់ប្រណាំងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

និស្សិតអាហារូបករណ៍ អ.ម.ត ខេត្តសៀមរាប បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ដែលបានអនុញ្ញាតឱ្យពួកគេ ទទួលបានឱកាសចូលរួមកិច្ចការងារសង្គមនានា។ ជាក់ស្តែង តាមរយៈព្រឹត្តិការណ៍ខាងលើ និស្សិតអាហារូបករណ៍ អ.ម.ត ពិតជាទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធ ការសាមគ្គី ការធ្វើការងារជាក្រុម និងការទំនាក់ទំនងល្អ បន្ថែមពីលើការសិក្សានៅក្នុងសាលាមួយកម្រិតទៀត ៕











Previous Post Next Post