រដ្ឋមន្ត្រីក្រសួងការងារ ជួបសំណេះសំណាលជាមួយសិក្ខាកាមខ្មែរផ្នែកកសិកម្ម ដែលកំពុងធ្វើកម្មសិក្សា នៅវិទ្យាស្ថានសិក្សាកសិកម្ម នៅប្រទេសអ៊ីស្រាអែល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងការងារ ជួបសំណេះសំណាលជាមួយសិក្ខាកាមខ្មែរផ្នែកកសិកម្ម ដែលកំពុងធ្វើកម្មសិក្សា នៅវិទ្យាស្ថានសិក្សាកសិកម្ម នៅប្រទេសអ៊ីស្រាអែល


នេតានីយ៉ា៖
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅរដ្ឋអ៊ីស្រាអែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លៀតពេលជួបសំណេះសំណាលជាមួយសិក្ខាកាមខ្មែរផ្នែកកសិកម្ម ចំនួនប្រមាណ ៣០នាក់ ដែលកំពុងធ្វើកម្មសិក្សា នៅវិទ្យាស្ថានសិក្សាកសិកម្ម (AgroStudies) នៅទីក្រុងនេតានីយ៉ា រដ្ឋអ៊ីស្រាអែល។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជូនដល់បងប្អូនសិក្ខាកាម និងសូមឱ្យបងប្អូនមានទំនាក់ទំនងល្អជាមួយគ្នា ចេះជួយយកអាសាគ្នា និងត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះដឹង និងបទពិសោធ ដើម្បីបន្តការសិក្សានៅឆ្នាំទី២ ឬវិលត្រឡប់ទៅមាតុប្រទេសវិញ។ 

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថានដែលបានទទួលយក និងផ្តល់ការគាំពារដល់សិក្ខាកាមខ្មែរមកធ្វើកម្មសិក្សាក្នុងវិស័យកសិកម្មនៅរដ្ឋអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០០៨ ៕




















Previous Post Next Post