រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ក្នុងការសិក្សាជម្រើសខ្សែផ្លូវក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ក្រោមក្របខ័ណ្ឌជំនួយបច្ចេកទេសពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ក្នុងការសិក្សាជម្រើសខ្សែផ្លូវក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ក្រោមក្របខ័ណ្ឌជំនួយបច្ចេកទេសពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)


ភ្នំពេញ៖
នាព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ក្នុងការសិក្សាជម្រើសខ្សែផ្លូវក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ក្រោមក្របខ័ណ្ឌជំនួយបច្ចេកទេសពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញជាច្រើនរូបទៀត។

សិក្ខាសាលានេះត្រូវបានប្រារព្ធធ្វើឡើង ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ការស្ទង់មតិ និងការពិភាក្សាពិគ្រោះយោបល់ដើម្បីវាយតម្លៃលើជម្រើសខ្សែផ្លូវក្នុងគម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ភូមិភាគឦសាន ដែលក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បានបញ្ចប់ការសិក្សាបឋមសម្រាប់តភ្ជាប់ខេត្តទាំង៤ នៅភូមិភាគឦសាន ៕





























Previous Post Next Post