លោកជំទាវ ជូ ប៊ុនអេង ដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចូលរួមវេចខ្ចប់អំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគដែលទទួលបានពីសបុរសជននានា សម្រាប់ចែកជូនដល់វីរកងទ័ពកម្ពុជា និងប្រជាពលរដ្ឋភៀសសឹក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ ជូ ប៊ុនអេង ដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចូលរួមវេចខ្ចប់អំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគដែលទទួលបានពីសបុរសជននានា សម្រាប់ចែកជូនដល់វីរកងទ័ពកម្ពុជា និងប្រជាពលរដ្ឋភៀសសឹក


ភ្នំពេញ៖
នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដែលរួមមានវត្តមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ លោកវរសេនីយ៍ទោ ហង្ស ពុទ្ធារិទ្ធ នាយការិយាល័យរដ្ឋបាល ចំណុះលេខាធិការដ្ឋានរដ្ឋបាលសរុប នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ព្រមទាំងនាយរងការិយាល័យ និងមន្ត្រីចំនួន០៤រូប ចូលរួមវេចខ្ចប់អំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគដែលទទួលបានពីសបុរសជននានា សម្រាប់ចែកជូនដល់វីរកងទ័ពកម្ពុជា និងប្រជាពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានរបស់កងទ័ពសៀម។ 

កម្មវិធីវិចខ្ចប់អំណោយនេះប្រព្រឹត្តទៅនៅសាលប្រជុំអាគារ S ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកជំទាវ កែ សួនសុភី ស សុខា ៕




Previous Post Next Post