លោកជំទាវ ជូ ប៊ុនអេង ដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចុះពិនិត្យស្ថានភាព និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលភៀសសឹកមកពីស្រុកចំនួន៣ នៃខេត្តបាត់ដំបង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ ជូ ប៊ុនអេង ដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចុះពិនិត្យស្ថានភាព និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលភៀសសឹកមកពីស្រុកចំនួន៣ នៃខេត្តបាត់ដំបង


បាត់ដំបង៖
នាព្រឹកថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមដំណើរដោយ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ និងលោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានអញ្ជើញចុះពិនិត្យស្ថានភាព និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលភៀសសឹកមកពីស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង នៅទីតាំងសុវត្ថិភាពភាពជនភៀសសឹក នៅក្នុងបរិវេណវត្តហ្លួងផែង ភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានជម្លៀសចេញពីភូមិឋានដោយសារសង្គ្រាមឈ្លានពានរបស់សៀម ក៏ដូចជាសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំង អាជ្ញាធរដែនដី ព្រមទាំងគណៈកម្មមណ្ឌលជនភាសឹក។ 

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ និងក្រុមការងារ ក៏បាននាំយកនូវកញ្ចប់សម្ភារៈប្រើប្រាស់ អាវរងារ និងស្បៀងអាហារចំនួន ១៥០កញ្ចប់ ដើម្បីចែកជូនដល់ជនភៀសសឹកដែលខ្វះខាតខ្លាំងផងដែរ។

គិតត្រឹមម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ មណ្ឌលទទួលបងប្អូនជនភៀសសឹក មណ្ឌលវត្តហ្លួងផែង ឃុំគោកឃ្មុំ មានជនភៀសសឹកចំនួន ១៦០គ្រួសារ មនុស្សរាយ ៦១១នាក់ ស្រី ៣០០នាក់ កុមារ ១៩៣នាក់ ៕



















Previous Post Next Post