ធនាគារ ARDB និង CICC-CAFED, YDD ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ធនាគារ ARDB និង CICC-CAFED, YDD ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា


ភ្នំពេញ៖
ធនាគារ ARDB បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង Cambodia International Chamber of Commerce - Cambodia-China Councils Association for Economic Development, Youth Development Department (CICC-CAFED, YDD)។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង លោក Johnny Mo ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំធនាគារ ARDB និងបុគ្គលិកពាក់ព័ន្ធមួយចំនួន និងតំណាង Cambodia-China Councils Association for Economic Development សរុបជាង ១០០នាក់។ 

អនុស្សរណៈយោគយល់គ្នានេះមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា តាមយៈប្រព័ន្ធផ្សព្វផ្សាយ ការអប់រំ និងគម្រោងសហប្រតិបត្តិការផ្សេងៗទៀត ៕







Previous Post Next Post