អភិបាលខេត្តកំពង់ស្ពឺ ក្រើនរំលឹកដល់ប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) ឱ្យកសាងទំនាក់ទំនងល្អ និងប្រាប់ពីកម្ពុជាដែលកំពុងរងការឈ្លានពានពីប្រទេសថៃដល់យុវជនមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសជប៉ុន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ស្ពឺ ក្រើនរំលឹកដល់ប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) ឱ្យកសាងទំនាក់ទំនងល្អ និងប្រាប់ពីកម្ពុជាដែលកំពុងរងការឈ្លានពានពីប្រទេសថៃដល់យុវជនមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសជប៉ុន


កំពង់ស្ពឺ៖
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់យុវជនកម្ពុជាដែលត្រូវចេញទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ឱ្យប្រឹងប្រែងផ្សារភ្ជាប់ និងកសាងទំនាក់ទំនងឱ្យបានល្អប្រសើរជាមួយយុវជនដទៃទៀតមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសជប៉ុន។ការកសាងទំនាក់ទំនងល្អនេះ ជាគុណប្រយោជន៍មួយនៅក្នុងការកសាងទំនាក់ទំនងល្អលើការងារផ្សេងៗរួមទាំងការងារប្រទេសជាតិផងដែរនាថ្ងៃអនាគត។

ការលើកដូច្នេះក្នុងឱកាសឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឱ្យប្រតិភូយុវជនកម្ពុជាចំនួន ១៦រូប ដែលប្រលងជាប់ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩ ចូលជួបសម្តែងការគួរសម និងទទួលនូវដំបូន្មានមួយចំនួនមុនចាកចេញទៅចូលរួមកម្មវិធីនៅប្រទេសជប៉ុន នៅសាលាខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យយុវជនកម្ពុជាទៅចូលរួមចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលមានយុវជនមកពីបណ្តាប្រទេសសមាជិកអាស៊ានចូលរួម។ហើយយុវជនទាំងអស់ដែលមានឱកាសចូលរួមគឺសុទ្ធតែទទួលបានការបណ្តុះបណ្តាលរយៈពេលបីខែមុនពេលចេញដំណើរ ដើម្បីយល់ច្បាស់អំពីកម្មវិធីទាំងអស់ដែលមាននៅលើកប៉ាល់ និងអាចចូលរួមបានយ៉ាងពេញដៃពេញជើងជាមួយយុវជនមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងជប៉ុន ព្រមទាំងទីម័រឡេស្តេ ដោយប្រើប្រាស់ឱ្យអស់សមត្ថភាព និងសក្ដានុពលរបស់ខ្លួន ដើម្បីស័ក្តិសមជាយុវជនតំណាងឱ្យកម្ពុជា។

នៅក្នុងជំនួបជាមួយប្រតិភូយុវជនទាំង១៦រូប ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានក្រើនរំលឹកថា ក្នុងដំណើរបេសកកម្មរយៈពេល៣២ថ្ងៃរបស់ប្រតិភូនាវាយុវជនដែលជាទូតសុឆន្ទៈ និងជាឃោសនិក ត្រូវជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏សម្បូណ៌បែបនិងស្ថានភាពពិតប្រាកដរបស់កម្ពុជា ពិសេសបង្ហាញអំពីសច្ចភាពពិតប្រាកដតាមរយៈសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនៅកម្ពុជា។

ជាមួយគ្នានោះត្រូវជួយប្រាប់ទៅយុវជនដែលមកគ្រប់បណ្តាប្រទេសអាស៊ានឱ្យគេបានដឹងផងថា ថៃបានព្យាយាមរំលោភ ឈ្លានពានដែនអធិបតេយ្យភាពជាតិខ្មែរ សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ និងប៉ុនប៉ងដណ្តើមយកដីនិងប្រាសាទខ្មែរតាមរយៈបង្កឱ្យមានសង្គ្រាមបង្ហូរឈាម។ ត្រូវប្រាប់ទៅដល់យុវជនអាស៊ានទាំងអស់ឱ្យដឹងថា ទោះបីជាមានសម្របសម្រួលឱ្យមានបទឈប់បាញ់ពីសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីក៏ប្រទេសថៃមិនព្រមបញ្ឈប់មហិច្ឆតានេះដែរ ៕












Previous Post Next Post