ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពី ការគ្រប់គ្រងប្រព័ន្ធបើកចំហ (Open-Source) ក្នុងរាជរដ្ឋាភិបាល៖ យុទ្ធសាស្ត្រនៃការជំរុញបរិវត្តកម្មឌីជីថល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពី ការគ្រប់គ្រងប្រព័ន្ធបើកចំហ (Open-Source) ក្នុងរាជរដ្ឋាភិបាល៖ យុទ្ធសាស្ត្រនៃការជំរុញបរិវត្តកម្មឌីជីថល


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពី “ការគ្រប់គ្រងប្រព័ន្ធបើកចំហ (Open-Source) ក្នុងរាជរដ្ឋាភិបាល៖ យុទ្ធសាស្ត្រនៃការជំរុញបរិវត្តកម្មឌីជីថល” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងអង្គការ UNDP ប្រចាំប្រទេសកម្ពុជា លោកស្រី Cheryl Lee ប្រធានផ្នែកយុទ្ធសាស្ត្របច្ចេកវិទ្យាអន្តរជាតិ នៃអង្គភាព Open Government Products របស់ប្រទេសសិង្ហបុរី និងលោក លោកស្រី តំណាងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត នៅសណ្ឋាគារ Novotel Phnom Penh។

សិក្ខាសាលានេះរៀបចំឡើងដើម្បីជំរុញការយល់ដឹង និងចែករំលែកបទពិសោធន៍អំពីវិធីសាស្ត្រក្នុងការពង្រឹងសមត្ថភាពផ្នែកឌីជីថលក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើការអនុវត្តន៍ប្រព័ន្ធបើកចំហ (Open-Source) តាមរយៈ Open Source Programme Offices (OSPOs) ព្រមទាំងពន្យល់បន្ថែមពីការរួមចំណែកគាំទ្រដំណើរការនេះពី UNDP។ សិក្ខាសាលាក៏មានបំណងជំរុញការសហការរវាងភាគីពាក់ព័ន្ធពីវិស័យសាធារណៈ វិស័យឯកជន ស្ថាប័នអប់រំ និងសហគមន៍បច្ចេកវិទ្យា ដើម្បីរួមចំណែកបង្កើតសេវាឌីជីថលសាធារណៈក្នុងប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងនវានុវត្តន៍ ៕







Previous Post Next Post