អាវុធហត្ថខេត្តសៀមរាប​ បានប្រគល់ម៉ូតូចំនួន០២គ្រឿង ជូនម្ចាស់វិញ!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាវុធហត្ថខេត្តសៀមរាប​ បានប្រគល់ម៉ូតូចំនួន០២គ្រឿង ជូនម្ចាស់វិញ!


សៀមរាប៖
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំង​ការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រគល់ម៉ូតូចំនួន០២គ្រឿង ដែល​ពាក់ព័ន្ធ​ករណី​អំពើលួច (លួចម៉ូតូ) លួចលើកទី១ កាលពីថ្ងៃទី២៣ ខែតុលា និងលើកទី២ ថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងក្រុងសៀមរាប លុះ​ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានកម្លាំង​ការិយាល័យជំនាញ បង្ក្រាប​ឃាត់​ខ្លួន​ជនសង្ស័យ​បានចំនួន០៥នាក់ បញ្ជូនទៅសាលាដំបូងខេត្ត នឹង​បានប្រគល់ម៉ូតូជូនជនរងគ្រោះវិញ ៕


Previous Post Next Post