ក្រសួងការងារ ស្វាគមន៍សហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ក្នុងការជំរុញការអភិវឌ្ឍវិស័យសន្ដិសុខសង្គមនៅប្រទេសកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងការងារ ស្វាគមន៍សហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ក្នុងការជំរុញការអភិវឌ្ឍវិស័យសន្ដិសុខសង្គមនៅប្រទេសកម្ពុជា


ភ្នំពេញ៖
នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Thomas Finken តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) និងសហការី នៅទីស្តីការក្រសួង។ 

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Thomas Finken និងបានបញ្ជាក់ជូននូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមក្នុងការចង់បានកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គម។ 

បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានលើកឡើងនូវកាលានុវត្តភាពនៃកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក Thomas Finken បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមរដ្ឋមន្រ្តី ដែលបានផ្តល់ព័ត៌មានយ៉ាងលម្អិតពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គមរបស់កម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង។ 

ទន្ទឹមនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ និងលទ្ធភាពក្នុងការសហការលើគម្រោងថ្មីៗផ្សេងទៀតលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំដៅចូលរួមធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែង ៕








Previous Post Next Post