ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ការពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជា ១៨រូប គឺខ្វះការគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ប្រធានអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ការពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជា ១៨រូប គឺខ្វះការគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ប្រធានអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ


ភ្នំពេញ៖
នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា, ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨, ប្រធានក្រុមសមាជិកា និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ដោយពិភាក្សាអំពី កិច្ចការជាអាទិភាពតាមគណៈកម្មការនានា និងក្រុមសមាជិកព្រឹទ្ធសភានានា ដើម្បីរៀបចំផែនការ ២០២៦ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា។ 

អង្គប្រជុំបានពិភាក្សា និងចែករំលែកពត៌មានអំពីស្ថានភាពនៅតាមមូលដ្ឋាន រួមមានវឌ្ឍនភាព និងបញ្ហាប្រឈមដែលត្រូវបានលើកឡើង ដោយអង្គបោះឆ្នោតនៅតាមមូលដ្ឋាននានា ដូចជាបញ្ហាពាក់ព័ន្ធការកែតម្រូវឯកសារអត្រានុកូលដ្ឋាន និងបញ្ហាប្រាក់ឧបត្ថមជូនក្រុមប្រឹក្សាជាដើម។  

ឯកឧត្តមបណ្ឌិត បានលើកឡើងថា សមាជិកព្រឹទ្ធសភាត្រូវបន្តពង្រឹងមុខងារតាមដានការអនុវត្តច្បាប់ ដោយត្រូវស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ ដែលបានអនុម័តហើយ ព្រមទាំងត្រូវ បំពេញការងារ ប្រកបដោយភាតរភាព ជាមួយស្ថាប័នពាក់ព័ន្ធតាមវិស័យនីមួយៗ ហើយត្រូវប្រមូលធាតុចូលពីប្រភពផ្សេងៗ ដើម្បីរៀបចំដាក់ចូលទៅក្នុងផែនការសកម្មភាពឆ្នាំ២០២៦។ 

ពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ អង្គប្រជុំយល់ឃើញថា ការពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជា ១៨រូប គឺខ្វះការគោរពចំពោះកិច្ចព្រមព្រៀង ប្រធានអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ និងសង្ឃឹមថា សហគមន៍អន្តរជាតិនឹងបន្តឃ្លាំមើលការគោរពអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ តទៅទៀត ៕










Previous Post Next Post