ឯកឧត្ដម អ៊ូច ភា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកែប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម អ៊ូច ភា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកែប


ភ្នំបេញ៖
នាព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងក្រុមការងារ លេខាធិការដ្ឋាន គ.ភ.ឃ.ស គាំទ្រការអនុវត្តគោលនយោបាយ «ភូម-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និង ជំរុញការអនុវត្តនគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ច ក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកែប។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត លោកអភិបាលរងខេត្ត ឯកឧត្ដមតំណាងព្រះរាជអាជ្ញា លោកនាយករដ្ឋបាលសាលាខេត្តកែប លោកស្នងការ ស្នងការរងនគរបាលខេត្តកែប លោកមេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកប លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ លោកប្រធានពន្ធនាគារខេត្ត  លោកមេបញ្ជាការ មេបញ្ជាការរងវរៈសេនាតូចលេខ៤៣០ខេត្ត លោកប្រធានមន្ទីរ និងប្រធានអង្គភាពជុំវិញខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ រដ្ឋបាលខេត្ត  លោក លោកស្រី នាយក នាយិកាទីចាត់ការ លោកប្រធានអង្គភាព លោកប្រធានផ្នែក លោកក្រុមប្រឹក្សាក្រុង ស្រុក លោកអភិបាលក្រុង ស្រុក លោកអធិការ អធិការរងក្រុង ស្រុក  លោកមេបញ្ជាការ មេបញ្ជាការរងនៃមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការ មេបញ្ជាការរងនៃផ្នែកសឹករងក្រុង ស្រុក លោកសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៥ លោកស្មៀន ឃុំ សង្កាត់ សរុបចំនួន ៧៦នាក់។

នៅចុងបញ្ចប់កម្មវិធី ឯកឧត្ដមរដ្ឋលេខាធិការ តំណាងលេខាធិការគាំទ្រការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បានប្រគល់សៀវភៅគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ចំនួន ១០០ក្បាល និង បដា ចំនួន២០ ដល់រដ្ឋបាលខេត្តផងដែរ ៕


























Previous Post Next Post