សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអ៊ូឌីត នឹងដឹកនាំគណៈប្រតិភូជាពាណិជ្ជករធំៗរបស់ខ្លួនទៅកាន់កម្ពុជា ដើម្បីពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអ៊ូឌីត នឹងដឹកនាំគណៈប្រតិភូជាពាណិជ្ជករធំៗរបស់ខ្លួនទៅកាន់កម្ពុជា ដើម្បីពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា


រាជធានីរីយ៉ាដ៖
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism - 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម Hassan Al-Huwaizy
ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត និងសហការីជាពាណិជ្ជករធំៗ ពីស្ថានភាពពិតនៃនយោបាយ សេដ្ឋកិច្ច សង្គម សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ យន្តការលើកទឹកចិត្តដល់វិនិយោគិន ព្រមទាំងបទដ្ឋានគតិយុត្តក្នុងការវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ 

បន្ទាប់ពីជំនួបពិភាក្សាការងារ ឯកឧត្តមប្រធានក្រុមប្រឹក្សា បានជម្រាបពីគោលបំណង និងការចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបដែលជាទីផ្សារទើបនឹងរះ និងកាលានុវត្តន៍ភាពវិនិយោគដ៏ល្អរបស់កម្ពុជា ដោយបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រី្ត ពីការត្រៀមរៀបចំដឹកនាំគណៈប្រតិភូជាពាណិជ្ជករធំៗ ពីគ្រប់វិស័យ និងផ្នែកដែលជាសមាជិករបស់សហព័ន្ធ ទៅពិនិត្យ និងស្វែងយល់ផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជាខែធ្នូខាងមុខនេះ។

សូមបញ្ជាក់ជូនថា សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត គឺជាឆ័ត្រ និងជាតំណាងស្របច្បាប់តែមួយគត់របស់សហគមន៍ធុរកិច្ចអារ៉ាប៊ីសាអូឌីត សម្រាប់គ្រប់ក្រុម គ្រប់វិស័យ និងតំបន់ផ្សេងៗរបស់ខ្លួន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ៕




















Previous Post Next Post