ឯកឧត្តម ឃុន ចាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទៅលើលទ្ធផលការងារសម្រេចបានប្រចាំខែតុលា ក៏ដូចជាបញ្ហាប្រឈមនានា និងទិសដៅការងារបន្ត របស់នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឃុន ចាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទៅលើលទ្ធផលការងារសម្រេចបានប្រចាំខែតុលា ក៏ដូចជាបញ្ហាប្រឈមនានា និងទិសដៅការងារបន្ត របស់នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល


ភ្នំពេញ៖
នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទៅលើលទ្ធផលការងារសម្រេចបានប្រចាំខែតុលា ក៏ដូចជាបញ្ហាប្រឈមនានា និងទិសដៅការងារបន្ត របស់នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល។

ឯកឧត្តមអគ្គនាយករង បានថ្លែងថា៖ នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាលមានតួនាទីសំខាន់ណាស់ ក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលាទៅកាន់សមាជិក ប.ស.ស. ពាក់ព័ន្ធទៅនឹងការទៅប្រើប្រាស់ និងទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ក៏ដូចជាការងារកិច្ចសហការជាមួយគ្រប់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក របស់នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល ដែលរយៈពេលកន្លងមកនេះ បានបង្ហាញនូវលទ្ធផលល្អ គួរជាទីគាប់ប្រសើរ បើទោះបីជាជួបការលំបាកខ្លះៗក៏ដោយ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះប្រព្រឹត្តទៅនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល ប្រមាណជាង ២០រូប ៕
















Previous Post Next Post