ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យចំនួន៣ នៃស្រុកខ្សាច់កណ្តាល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យចំនួន៣ នៃស្រុកខ្សាច់កណ្តាល


កណ្តាល៖
នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញ ជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្តាល និងវិទ្យាល័យ ពុកឫស្សី ខ្សាច់កណ្តាល ព្រមទាំងសិស្សនិទ្ទេស A ២៣នាក់ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជនស្រុកខ្សាច់កណ្តាល។ ពិធីនេះ មានការចូលរួមពីក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល គណៈអភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) លោកនាយក នាយករង លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ សិស្សានុសិស្សថ្នាក់ទី១២ និងសិស្សនិទ្ទេស A សរុបប្រមាណជាង​ ១.០០០នាក់។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ថា “ការសិក្សា គឺជាការផ្តល់អំណាចដល់ខ្លួនឯង” ដូច្នេះត្រូវមានសេចក្តីស្រលាញ់និងឱ្យតម្លៃខ្ពស់លើការសិក្សា ទើបមានអនាគតដ៏ត្រចះត្រចង់។ មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិតក៏បានប្រសាសន៍ថា​ "គ្មាននរម្នាក់កេីត​វេចសម្ពាយចណេះដឹងមកជាមួយទេ​ ពោលគឺចំណេះដឹងកេីតមានដោយខិតខំរៀនសូត្រ​ និងសន្សំបន្តិចម្តងៗក្នុងរយៈពេលយូរ"​ ហើយក៏បាន ចែករំលែកនូវបទពិសោធន៍នៃការរៀនសូត្រ ក៏ដូចជាគន្លឹះនៃការសម្រេចបាននូវវិជ្ជាជីវៈដែលខ្លួនស្រលាញ់ពេញចិត្ត។ 

លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានណែនាំនូវវិធីសាស្រ្តសិក្សាមួយចំនួនដល់ប្អូនៗសិស្សានុសិស្សដែលមានដូចជា៖ ត្រូវប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំង លះបង់ពេលវេលាកម្សាន្តខ្លះហើយងាកមកពង្រឹងលើការសិក្សា "ការសិក្សាគឺជាដំណើរការដ៏វែងឆ្ងាយនិងប្រកបដោយការឈឺចាប់" ​(Study is long term process and painful) ហេតុដូច្នេះសិស្សានុសិស្សត្រូវមានភាពអំណត់អត់ធន់ខ្ពស់ (patience) ការលះបង់​ខ្ពស់ (Sacrifice) ត្រូវមានភាពក្លាហានក្នុងការសិក្សាហ៊ាន សួរលោកគ្រូអ្នកគ្រូនូវអ្វីដែលខ្លួនមានភាពស្រពិចស្រពិលដូចសុភាសិតខ្មែរបាន លើកឡើងថា “ចង់ចេះឱ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឱ្យយកភ្លើងដុតគល់” និងចុងក្រោយផ្តាំផ្ញើថា​ ត្រូវ៖ (១).​ ជឿជាក់លើខ្លួនឯង ​(Believe in yourself), (២)​. រៀនអោយខ្លាំងជាប់ជារាងរាល់ថ្ងៃ (Study hard everyday) និង(៣)​. កុំបោះបង់ការសិក្សា ​(Never give up) ហើយសិក្សាដោយអនុវត្តតាមពុទ្ធោវាទរបស់ព្រះសមាសាមពុទ្ធនៃយើងគឺ៖​ សុ.ចិ.បុ.លិ. ដែលជាអភិក្រម៤ សម្រាប់អ្នករៀនបានសេចក្ដីថា “អ្នករៀនត្រូវប្រកបដោយអង្គ ៤ គឺ៖ ស្ដាប់, គិត, សួរ,​ និងកត់ត្រាទុក ទើបអាចក្លាយជាអ្នកចេះគ្រប់គ្រាន់បាន”។ ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ផ្តល់ឱ្យក្មួយៗ​ (១). មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសការងារឬវិជ្ជាជីវៈដែលប្អូនចង់ធ្វើ ​(freedom to choose career), (២). មានសមត្ថភាពអាចជួយអ្នកដទៃបាន​(ability to help others) និង(៣). ផ្តល់ឱ្យក្មួយៗរស់នៅប្រកបដោយឥស្សរភាព​ និងជឿជាក់លើខ្លួនឯង​(Living with dignity and confidence)។ អ្វីដែលមិនភ្លេច  លោកក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូដែលជាម៉ាស៊ីនដ៏អស្ចារ្យក្នុងការផ្ទេរចំណេះដឹង ជំនាញក្នុងការកសាងមូលធនមនុស្សដ៏មានគុណភាព និងជំរុញធ្វើយ៉ាងណាបង្កើននូវចំនួនសិស្សនិទ្ទេស A ឱ្យបានច្រើនសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ។ 

ក្នុងឱកាសនោះសិស្សនិទ្ទេស A ចំនួន៣រូប ក៏បានឡើងចែករំលែកគន្លឹះសំខាន់ៗនៃការរៀនសូត្រដែលនាំឱ្យខ្លួនទទួលបានពិន្ទុ និងនិទ្ទេសល្អជូនដល់គណៈអធិបតីនិងសិស្សប្អូនដែរ  មានកត្តាចំនួនបីធំៗដូចជា៖ ១. កត្តាខ្លួនឯង, ២. កត្តាគ្រួសារ និង៣. កត្តាគ្រូ។ ពិសេសបំផុតសម្រាប់កត្តាខ្លនឯង គឺសិស្សានុសិស្សត្រូវតែពង្រឹងការគ្រប់គ្រងពេលវេលា សម្រាប់រៀននិងសម្រាប់កម្សាន្តឱ្យបានត្រឹមត្រូវ ស្វ័យសិក្សាជាប្រចាំ និងយកចិត្តទុកដាក់លើបញ្ហាសុខភាព ហូបស្អាត ញាំអាហារដែលនាំឱ្យមានសុខភាពល្អ គេងឱ្យគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ និងចៀសឱ្យផុតពីគ្រឿងញៀនផ្សេងៗ។

ដើម្បីជាការលើកទឹកចិត្តនិងអរគុណដល់ការខិតខំប្រឹងប្រែងរៀនសូត្រនិងការបង្រៀន ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ លោកនាយកទាំងបីវិទ្យាល័យផងដែរ ។ មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិត ក៏ទទួលយកការស្នើសុំពីលោក ប៉ែន បូណា ដែលជានាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន រ៉ូតា ខ្សាច់កណ្ដាល អំពី “ការបង្រៀនបំប៉នបន្ថែមម៉ោងដល់សិស្សថ្នាក់ទី១២” ព្រោះវាពិតជាមានគុណប្រយោជន៍ដ៏សំខាន់សម្រាប់ប្រទេសជាតិតាមរយៈការវិនិយោគក្នុងការកសាងមូលធនមនុស្សសម្រាប់សង្គមជាតិ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈពង្រឹងមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកពញ្ញាឮ ដល់អង្គពិធីផងដែរ ៕










Previous Post Next Post