ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) ឆ្នាំ២០២៦ របស់ គ.ជ.អ.ប.
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) ឆ្នាំ២០២៦ របស់ គ.ជ.អ.ប.


ភ្នំពេញ៖
នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) ឆ្នាំ២០២៦ របស់ គ.ជ.អ.ប. ដើម្បីពិនិត្យ និងកែសម្រួលសេចក្តីព្រាង ផ.ស.ថ ឆ្នាំ២០២៦ របស់ គ.ជ.អ.ប. សម្រាប់រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដាក់ជូន គ.ជ.អ.ប. ពិនិត្យ និងសម្រេច។ 

កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រី និងទីប្រឹក្សានៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ២៨រូប ស្រី ៥រូប។

ឯកឧត្តម ប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា ការរៀបចំនូវផែនការសកម្មភាព និងថវិកានេះ ត្រូវពិចារណាលើចំនុចសំខាន់ៗចំនួន៣ រួមមាន៖ ១). ការពិនិត្យលើសកម្មភាពដែលមិនទាន់បានបំពេញក្នុងឆ្នាំ២០២៥, ២). ការរៀបចំផែនការសកម្មភាពឱ្យស្របទៅនឹងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ និង៣). ការផ្សារភ្ជាប់ទៅនឹងគម្រោង និងកម្មវិធីនានា របស់ដៃគូអភិវឌ្ឍន៍។ លើសពីនេះទៅទៀត ផែនការសកម្មភាព និងថវិកា (ផ.ស.ថ) ឆ្នាំ២០២៦ ត្រូវរៀបចំឱ្យស្របទៅតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ៕

















Previous Post Next Post