អគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងទិវាសហគ្រិនកម្ពុជា២០២៥ ក្រោមមូលបទចក្ខុវិស័យឆ្នាំ២០៣០ ការវិនិយោគដើម្បីអនាគត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងទិវាសហគ្រិនកម្ពុជា២០២៥ ក្រោមមូលបទចក្ខុវិស័យឆ្នាំ២០៣០ ការវិនិយោគដើម្បីអនាគត


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមថ្លែងសុន្ទកថាគន្លឹះនៅក្នុងកម្មវិធី “ទិវាសហគ្រិនកម្ពុជា២០២៥ ក្រោមមូលបទចក្ខុវិស័យឆ្នាំ២០៣០ ស្តីពី "ការវិនិយោគដើម្បីអនាគត"។

ក្នុងទិវានេះមានការអញ្ជើញចូលរួមជាកិត្តិយស ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB និងសហការី បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ព្រមទាំងសហគ្រិនក្នុងស្រុកប្រមាណ៥០០នាក់ផ្សេងទៀតផងដែរ។

ក្នុងឱកាសទិវាសហគ្រិនឆ្នាំ២០២៥ ដ៏មានសារៈសំខាន់ និងមានអត្ថន័យនេះដែរ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានចូលរួមថ្លែងសុន្ទរគន្លឺះសំខាន់ៗមួយចំនួន សម្រាប់សហគ្រិនអាចពិនិត្យលទ្ធភាព និងពិចារណាក្នុងការវិនិយោគ ដោយផ្ដោតសំខាន់លើចក្ខុវិស័យ២០៣០ ការវិនិយោគដើម្បីអនាគតនេះរួមមាន ការវិនិយោគលើមូលធនមនុស្ស ការវិនិយោគលើនវានុវត្តន៍កសិកម្ម ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ការវិនិយោគលើចីរភាពបរិស្ថាន និងការវិនិយោគសមត្ថភាពស្ថាប័នជាដើម។

គួរជម្រាបផងដែរថា ទិវាសហគ្រិនកម្ពុជា២០២៥នេះ បានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃវិស័យសហគ្រិនភាព ដែលដើរតួនាទីជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍន៍ផ្នែកសង្គមសេដ្ឋកិច្ច ការបង្កើតឱកាសការងារថ្មី និងការជះឥទិ្ធពលវិជ្ជមានដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា ៕










Previous Post Next Post