ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានកិតិ្តយសសូមជម្រាបជូនប្រជាពលរដ្ឋខ្មែរ និងសាធារណមតិមេត្តាជ្រាបថា មួយរយៈកន្លងមកនេះ ប្រជាពលរដ្ឋមួយចំនួនបានលើកសំណូមពរមកកាន់អគ្គនាយកដ្ឋាន ក៏ដូចជាលើកជាសំណូមពរទៅកាន់ថ្នាក់ដឹកនាំតាមបណ្តាញទំនាក់ទំនងសង្គមនានា ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
ដើម្បីស្វែងយល់អំពីដើមចមនៃបញ្ហាកំហុសទិន្នន័យ នីតិវិធីក្នុងការកែតម្រូវទិន្នន័យ និងដំណោះស្រាយចំពោះមុខ ក៏ដូចជាសម្រាប់ថ្ងៃអនាគត សូមបងប្អូនប្រជាពលរដ្ឋឈ្វេងយល់ នូវសេចក្តីជូនព័ត៌មានដូចខាងក្រោម៖




