កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច និងគោលជំហរការពារស្ថាប័នកងរាជអាវុធហត្ថ នៅថ្ងៃទី១ ខែធ្នូ ខាងមុខនេះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច និងគោលជំហរការពារស្ថាប័នកងរាជអាវុធហត្ថ នៅថ្ងៃទី១ ខែធ្នូ ខាងមុខនេះ


ភ្នំពេញ៖
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជូនដំណឹងដល់អ្នកសារព័ត៌មាន និងសាធារណជនជ្រាបថា កងរាជអាវុធហត្ថ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច និងគោលជំហរការពារស្ថាប័នកងរាជអាវុធហត្ថ តាមផ្លូវច្បាប់ ដែលស្ថាប័ននេះត្រូវបានបង្កើតឡើងដោយក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ និងអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ចនិងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ។

សន្និសីទសារព័ត៌មាននេះនឹងប្រព្រឹត្តទៅនៅវេលាព្រឹកម៉ោង៩និង០០នាទីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សូមគោរពអញ្ជើញអ្នកសារព័ត៌មានចូលរួម និងទំនាក់ទំនងលេខទូរស័ព្ទ ប្រព័ន្ធតេឡេក្រាម 0888234568 ៕
Previous Post Next Post