ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញបំពេញទស្សនកិច្ចការងារនៅអគ្គលេខាធិការដ្ឋានអាយប៉ា ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញបំពេញទស្សនកិច្ចការងារនៅអគ្គលេខាធិការដ្ឋានអាយប៉ា ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី


ហ្សាកាតា៖
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកអាយប៉ា (AIPA) ហើយឯកឧត្តមបណ្ឌិតប្រធាន អនាគតជាអគ្គលេខាធិការអាយប៉ា លើកទី៧ (ចាប់ផ្តើមអាណត្តិថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៨) បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅអគ្គលេខាធិការដ្ឋានអាយប៉ា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានជួបពិភាក្សាការងារចំនួន៤ រួមមាន៖
១. លោកជំទាវ Art Siti Rozaimaeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអាយប៉ា
២. ទស្សនកិច្ចផ្ទះរបស់អគ្គលេខាធិការអាយប៉ា 
៣. លោកជំទាវ  Evangeline T. Ong Jimenez-Ducrocq អគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសឥណ្ឌូណេស៊ី
៤. ឯកឧត្តមបណ្ឌិត Mardani Ali Sera ប្រធានគណៈកម្មាធិការកិច្ចការបទេសនៃសភាឥណ្ឌូណេស៊ី ៕









Previous Post Next Post