អគ្គនាយកធនាគារ ARDB អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកប្រចាំខែ លើកទី៣ ដើម្បីសម្តែងការស្ងើចសរសើរ និងលើកទឹកចិត្តបុគ្គលិកឱ្យខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគ្គនាយកធនាគារ ARDB អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកប្រចាំខែ លើកទី៣ ដើម្បីសម្តែងការស្ងើចសរសើរ និងលើកទឹកចិត្តបុគ្គលិកឱ្យខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំខែ លើកទី៣ ដើម្បីសម្តែងការស្ងើចសរសើរ និងលើកទឹកចិត្តបុគ្គលិកឱ្យខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត។

នៅក្នុងពិធីសំណេះសំណាលនេះ បានរៀបចំឡើងនៅទីស្នាក់ការកណ្តាល នៃធនាគារ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី អគ្គនាយករង៣រូប រួមមាន៖ ឯកឧត្តម ចាន់ សីហា, ឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី និងថ្នាក់ដឹកនាំនាយកដ្ឋានព្រមទាំងបុគ្គលិកទាំងអស់ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុប ៣៤៨នាក់។

ប្រធានបទនៃពិធីសំណេះសំណាលលើកទី៣នេះ គឺអំណាចនៃការអាន (THE POWER OF READING: IGNITING MINDS, ELEVATING PEOPLE, TRANSFORMING OUR FUTURE) ដែលក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានផ្តល់អនុសាសន៍ដ៏ល្អៗ ដើម្បីចូលរួមចំណែកជាបច្ច័យសម្រាប់បុគ្គលិកទាំងអស់ក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។
 
មានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកនាឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម និងអស់ពីសមត្ថភាព ដើម្បីបម្រើធនាគារ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមប្រតិភូ សូមលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែមទៀត ប្រកបដោយគុណធម៌ សីលធម៌ សុជីវធម៌ និងគោរពវិន័យឲ្យបានជាប់ជាប្រចាំផងដែរ ៕










Previous Post Next Post