អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលសង្វាក់ផលិតកម្ម របស់ក្រុមហ៊ុនវេចខ្ចប់ផ្លែមៀនប៉ៃលិន នាំចេញទៅប្រទេសចិន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលសង្វាក់ផលិតកម្ម របស់ក្រុមហ៊ុនវេចខ្ចប់ផ្លែមៀនប៉ៃលិន នាំចេញទៅប្រទេសចិន


ប៉ៃលិន៖
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មវេចខ្ចប់ផ្លែមៀនប៉ៃលិន របស់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលមានទីតាំងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជាដែល​មាន​សម្តេច​​មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបណ្តុះ​បណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះ បណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាង​ណាឱ្យការដាំដុះរបស់ប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នក​ប្រើ​ប្រាស់​ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការ ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

លោកជំទាវបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ នៅខេត្តប៉ៃលិន បងប្អូនប្រជាកសិករ ដែលជាម្ចាស់​ចំការមៀនប៉ៃលិន បានចង់ក្រងគ្នាជាសហគមន៍ និងរួមគ្នាផលិតផ្លែមៀនឱ្យបានបរិមាណច្រើន ព្រមទាំងមានគុណភាពល្អ ប្រកបដោយអនាម័យស្រមតាមស្តង់ដា និងតម្រូវការទីផ្សារ ហើយបានចុះកុងត្រាជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ក្នុងការផ្គត់ផ្គង់សង្វាក់ផលិតកម្មវេចខ្ចប់ផ្លែមៀន សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារ​ក្រៅប្រទេស។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ដែលបានបើករោងចក្រដោយផ្ទាល់នៅលើទឹកដីខេត្តប៉ៃលិន ហើយជួយទិញផ្លែមៀនប៉ៃលិន ពីបងប្អូនប្រជាកសិករម្ចាស់ចំការ ធ្វើការវេចខ្ចប់នាំចេញនៅទីផ្សារប្រទេសចិន ដែលជាកត្តាជួយជម្រុញសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺប្រទេសកម្ពុជា ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

បើតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា៖ ក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ធ្វើការ​បែងចែក​គ្រាប់​មៀននីមួយៗ ទៅតាមប្រភេទទំហំ និងអាចវេចខ្ចប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ ហើយក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥​នេះ ក្រុមហ៊ុនបាននាំចេញផ្លែមៀនប៉ៃលិនស្រស់ចំនួន ១៤.៦៦៩តោន ទៅកាន់ទីផ្សារប្រទេសចិន ៕














Previous Post Next Post