សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតជិត២ពាន់គ្រួសារ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង!!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតជិត២ពាន់គ្រួសារ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង!!


ភ្នំពេញ៖
ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងរួមចំណែកជួយសម្រួលការលំបាកជីវភាពរស់នៅរបស់ប្រជាជនដែលងាយរងគ្រោះបំផុត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុត ១.៩២៥ គ្រួសារ ក្នុងនោះនៅខេត្តក្រចេះចំនួន ៩១០គ្រួសារ និងខេត្តស្ទឹងត្រែងចំនួន ១.០១៥គ្រួសារ។

ពិធីចែកអំណោយខាងលើនេះ នឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ដែលមន្ត្រីទីស្នាក់ការកណ្តាល នឹងអញ្ជើញចុះចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត រស់នៅខេត្តក្រចេះ ចំនួន ៩១០គ្រួសារ (ក្នុងនោះមកពីស្រុកសំបូរ ៤៥០គ្រួសារ និងស្រុកអូរគ្រៀងសែនជ័យ ៤៦០គ្រួសារ)។ ដោយឡែកសម្រាប់ប្រជាជនងាយរងគ្រោះបំផុតនៅខេត្តស្ទឹងត្រែងចំនួន ១.០១៥គ្រួសារ (ក្នុងនោះមកពីស្រុកសៀមបូក ៥១២គ្រួសារ និងស្រុកបុរីអូរស្វាយសែនជ័យ ៥០៣គ្រួសារ)។

សូមបញ្ជាក់ថា គ្រួសារងាយរងគ្រោះនីមួយៗនឹងទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ៕

Previous Post Next Post