ឯកឧត្តម គឹម កែវរស្មី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៅសាខា ប.ស.ស. ខេត្តប៉ៃលិន និងខេត្តបាត់ដំបង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម គឹម កែវរស្មី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៅសាខា ប.ស.ស. ខេត្តប៉ៃលិន និងខេត្តបាត់ដំបង


ប៉ៃលិន៖
កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្តប៉ៃលិន។ 

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានផ្តល់អនុសាសន៍ណែនាំ ដល់ក្រុមការងារអធិការកិច្ច ត្រូវពង្រឹងបន្ថែមលើការងារចុះអធិការកិច្ច ធ្វើយ៉ាងណាត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយនូវរាល់ចន្លោះខ្វះខាតនានា និងចាត់វិធានការភ្លាមៗចំពោះករណីល្មើសណាមួយ ដែលបានកើតឡើងក្នុងសហគ្រាស គ្រឹះស្ថាននីមួយៗ ទាក់ទងទៅនឹងការចុះបញ្ជិកា ឬបង់ភាគទានមិនបានត្រឹមត្រូវ ឬរាយការណ៍ពីស្ថានភាព នៃសហគ្រាស គ្រឹះស្ថានទាំងនោះ មិនបានត្រឹមត្រូវតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ 

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានណែនាំឱ្យសាខា ប.ស.ស. ខេត្តត្រូវរៀបចំផែនការថវិកាសម្រាប់ឆ្នាំ២០២៦ ឱ្យបានត្រឹមត្រូវសម្រាប់ប្រើប្រាស់លើការអនុវត្តការងាររបបសន្តិសុខសង្គម ចៀសវាងមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង ដែលបង្ករឱ្យមានការលំបាកក្នុងការអនុវត្តការងារជូនអង្គភាពរបស់ខ្លួន។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ឯកឧត្តមអគ្គនាយករង បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៅសាខា ប.ស.ស. ខេត្តបាត់ដំបង និងបានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៅសាខា ប.ស.ស. ក្នុងខេត្តទាំងពីរ ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. ដោយទំនួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធភាព ៕















Previous Post Next Post