រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៦ ឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៦ ឆ្នាំ២០២៥


ភ្នំពេញ៖
ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៦ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានវត្តមានអញ្ជើញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយគ្នានោះដែរ ឯកឧត្តម លោកជំទាវ ដែលជាទីប្រឹក្សាក្រសួង ឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី/ខេត្តនិងជាប្រធាន PWG និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានអាននូវសាវតា សកម្មភាព និងវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ បានជម្រាបជូនថា ទិវាជាតិលើកកម្ពស់អនាម័យជនបទ ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទ និងរួមគ្នាធ្វើឱ្យស្ថានភាពអនាម័យនៅកម្ពុជាកាន់តែល្អប្រសើរ ក៏ដូចជាឈានទៅសម្រេចបាននូវគោលដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ទាប់មក លោក យី គឹមថាន នាយកស្ដីទីអង្គការភ្លែនអន្ដរជាតិប្រចាំកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បានអញ្ជើញថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ ដោយបានបង្ហាញថា ការប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ គឺជាការសបញ្ជាក់នូវការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជាទាំងអស់ មានលទ្ធភាពទទួលបានសេវាអនាម័យដែលមានការគ្រប់គ្រងដោយសុវត្ថិភាព ប្រកបដោយបរិយាបន្ន សមភាព ភាពធន់ និងនិរន្តរភាព ។

ថ្លែងក្នុងពិធីអបអរសារទរនោះ ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានសម្តែងនូវគាវភក្តីនិងថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ជាទិវាជាតិលើកកម្ពស់អនាម័យជនបទ និងបានចេញសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៦ សម្រាប់ឆ្នាំ២០២៥នេះ ដែលជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់លើការងារលើកកម្ពស់អនាម័យជនបទពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ 

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញអាននូវសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៦ ជូនដល់អង្គពិធី។ តាមរយៈសារលិខិតរបស់សម្ដេចធិបតី បានបង្ហាញថា ជាក់ស្តែងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតជាសំខាន់លើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០។ ក្នុងសារលិខិតដដែល សម្ដេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចូលរួមយ៉ាងសស្រាក់សស្រាំ អស់ពីកម្លាំងកាយចិត្តក្នុងការងារលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឱ្យស្ថានភាពអនាម័យជនបទនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ឈានទៅសម្រេចបាននូវគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបានផ្ដល់ជាអនុសាសន៍ និងគំនិតផ្ដួចផ្ដើម ចំនួន ៨ចំណុច ជូនដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទសម្រេចបានជោគជ័យ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងអំពាវនាវដល់គ្រប់ភាគីភាក់ព័ន្ធបន្តចូលរួមយ៉ាងសកម្ម និងសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ផងដែរ។ 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថាសមិទ្ធផលនិងជោគជ័យទាំងឡាយ ដែលយើងទាំងអស់គ្នាទទួលបានរហូតដល់បច្ចុប្បន្ន គឺដោយសារគុណបំណាច់នៃ “សន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជាព្រមទាំងវីរៈជនស្នេហាជាតិជាច្រើនរូបទៀត និងការដឹកនាំបន្តវេនប្រកប ដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យើងទាំងអស់គ្នាសូមសម្តែងនូវការដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាពនិងឯកភាពជាតិពេញលេញ ៕




















Previous Post Next Post