ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបនិងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្រ្កាប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបនិងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្រ្កាប


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស ស្ថិតនៅ​សាល​ប្រជុំ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់​ លោកមេបញ្ជាការរងទទួលជំនាញ, លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ-នាយរងការិយាល័យ ជំនួយការសមាជិកទាំងអស់នៅក្នុងមន្ទីរស្រាវជ្រាវបង្រ្កាប។

តាមប្រសាសន៍ លោកឧត្តមសេនីយ៍ត្រី​​​ មេបញ្ជាការ​ កិច្ចប្រជុំនេះធ្វើឡើងគឺដើម្បីស្ថាបនា កែសម្រួល និងដោះស្រាយ នូវរាល់បញ្ហាប្រឈម ព្រមទាំង ចំនុចខ្វះខាតមួយចំនួន ដែលតាមការិយាល័យជំនាញ បានអនុវត្តកន្លងមក​ ហើយការប្រជុំនេះដែរក៏មានការលើកឡើងនូវមតិយោបល់របស់មន្រ្តីជំនាញក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាប។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានទទួលយកនូវការលើកឡើងនិងដោះស្រាយផងដែរ និងបានដាក់បទបញ្ជាដល់ មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរ ជាពិសេសការិរយាល័យជំនាញ ត្រូវយកចិត្តទុកដាក់ លើការងារជំនាញរបស់ខ្លួន ឲ្យបានល្អប្រកបដោយក្រមសីលធម៌ ចំពោះប្រជាពលរដ្ឋដែលមកដាក់ពាក្យបណ្តឹង ត្រូវតែជួយពួកគាត់ឲ្យអស់ពីលទ្ធភាពផងដែរ។
  
ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានផ្តាំផ្ញើដល់កម្លាំងទាំងអស់ក្នុងមន្ទីរ ត្រូវចេះគោរពឲ្យតម្លៃគ្នាទៅវិញទៅមក ចេះយោគយល់អព្យាស្រ័យគ្នា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំល្អ មិនត្រូវមានភាពលោភលន់ គេចឲ្យឆ្ងាយពីគ្រឿងញៀន និងបន្តអនុវត្តការងារបង្រ្កាបបទល្មើសបន្ថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ជូនមូលដ្ឋានរបស់យើងទាំងអស់គ្នា ៕






























Previous Post Next Post