មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវចំនួន ២ខ្សែ ក្នុងខេត្តកំពត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវចំនួន ២ខ្សែ ក្នុងខេត្តកំពត


កំពត៖
កាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកគម្រោង SAAMBAT តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារគម្រោង SAAMBAT ដោយមានការអញ្ជើញចូលរួមពី លោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោង ក្រុមទីប្រឹក្សាបច្ចេកទេស និងលោក លោកស្រីមន្ត្រីអនុវត្តគម្រោង SAAMBAT ខេត្តកំពត បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ និងទទួលបានលទ្ធផលដូចខាងក្រោម៖

•ខ្សែទី១ (វត្តប្រាងសុវណ្ណ-វត្តចំប៉ី) ប្រវែងសរុប ៨,៥៤គ.ម សម្រេចលទ្ធផលបាន ៥៨% ដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៧,៤២គ.ម និងក្រាលបេតុង (RC) ១,១២គ.ម មានលូមូលចំនួន ១៤កន្លែង និងលូប្រអប់ចំនួន ៣កន្លែង តភ្ជាប់ពីភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ទៅដល់ភូមិស្រែកាន់ខាងលិច ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។ ដោយមានអ្នកទទួលផលសរុប ៤.០៦៨គ្រួសារ ស្មើនឹង ១៤.៨៥៦នាក់ ស្រី ៩.០១៣នាក់ (៦០%)។

•ខ្សែទី២ (គាថាវង្សក្រោម-ម្រោម) ប្រវែង ៩,៦៣គ.ម សម្រេចលទ្ធផលបាន ៩០% ដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៩,០៥គ.ម និងក្រាលបេតុង (RC) ០,៥៨គ.ម មានលូមូលចំនួន ២២កន្លែង តភ្ជាប់ពីភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ទៅដល់ភូមិដើមដូង ឃុំដើមដូង ស្រុកអង្គជ័យ ខេត្តកំពត។ ដោយមានអ្នកទទួលផលសរុប ៣.០២៧គ្រួសារ ស្មើនឹង ១៣.៣៤៥នាក់ ស្រី ៦.៧៩៤ នាក់ (៥១%) ៕














Previous Post Next Post