ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងនគរបាលតាមខណ្ឌទាំង១៤ ត្រូវបន្តចាត់វិធានការបង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងនគរបាលតាមខណ្ឌទាំង១៤ ត្រូវបន្តចាត់វិធានការបង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង


ភ្នំពេញ៖
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងនគរបាលតាមខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងលើការងារដឹកនាំចាត់វិធានការបង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ឲ្យមានប្រសិទ្ធភាព។

យោងតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឲ្យ លោក-លោកស្រី ស្នងការរងទទួលដឹកនាំតាមបណ្តាខណ្ឌទាំង១៤ លោកនាយការិយាល័យជំនាញព្រហ្មទណ្ឌ ការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងលើការងារដឹកនាំចាត់វិធានការបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងឲ្យមានប្រសិទ្ធភាព។

លើសពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំឲ្យតាមបណ្តាខណ្ឌធ្វើបច្ចុប្បន្នភាពឡើងវិញគ្រប់គ្រងមុខសញ្ញាក្មេងទំនើងក្នុងមូលដ្ឋានឲ្យបានច្បាស់លាស់ ត្រូវដឹកនាំកិច្ចប្រជុំវាយតម្លៃសភាពការណ៍ភូមិសាស្រ្តក្នុងមូលដ្ឋានលើបញ្ហាប្រឈមនៃបទល្មើសក្មេងទំនើង និងរាយការណ៍សុំគោលការណ៍ជូនជំនាញដើម្បីសហការដោះស្រាយឲ្យទាន់ពេលវេលា។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្ថែមថា ត្រូវប្រើប្រាស់កម្លាំងគ្រប់ជំនាញបង្កើនយកចិត្តទុកដាក់ចេញល្បាតត្រួតពិនិត្យនៅគោលដៅភូមិសាស្រ្តលើបញ្ហាប្រឈមប្រមូលផ្តុំដោយក្មេងទំនើងដែលមានហានីភ័យបង្កបទល្មើស ដើម្បីទប់ស្កាត់និងបង្រ្កាប។ បទល្មើសក្មេងទំនើងត្រូវអនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់ និងមិនដកថយឡើយ។ បន្តសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលត្រូវចូលរួមចេញសហការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕





Previous Post Next Post