រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងសៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” មុននឹងធ្វើការបោះពុម្ពលើកទី១
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងសៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” មុននឹងធ្វើការបោះពុម្ពលើកទី១


ភ្នំពេញ៖
នារសៀលថ្ងៃពុធ ១៤រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងសៀវភៅណែនាំ ស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” មុននឹងធ្វើការបោះពុម្ពលើកទី១។ កិច្ចប្រជុំមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំ និងលោក លោកស្រី មន្ដ្រីបច្ចេកទេសផងដែរ។

បន្ទាប់ពីអង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងដោយល្អិតល្អន់ រួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសទាំងអស់ ដែលបានខិតខំរៀបចំឯកសារដ៏មានសារសំខាន់នេះ ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

សូមជម្រាបជូនដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្ដីពីការអភិវឌ្ឍ “ភូមិគំរូ” ដែលជាឧបករណ៍ដ៏មានសារសំខាន់មួយ សម្រាប់តម្រង់ទិសដល់ការអភិវឌ្ឍភូមិគំរូឱ្យមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន និងចីរភាព ដោយមានកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយនានា និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.) ដើម្បីចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យ នូវការអភិវឌ្ឍចម្រុះនិងការអនុវត្ត “ចលនាភូមិគំរូ” ដូចមានក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕













Previous Post Next Post