គីហ្គាលី៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Maxime PRÉVOT ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស កិច្ចការអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃព្រះរាជាណាចក្របែលហ្ស៊ិក ក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនីលើកទី៤៦ នៅទីក្រុងគីហ្គាលី ប្រទេសររ៉ាន់ដា។
ក្នុងឱកាសនៃជំនួប ភាគីទាំងពីរ បានពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតទាំងកម្រិតទ្វេភាគី និងពហុភាគី ៕




