រដ្ឋមន្រ្តី ហួត ហាក់៖ កម្ពុជាមានសុខសន្តិភាព និងអាចធានាសុវត្ថិភាពបានយ៉ាងល្អប្រសើរបំផុតជូនភ្ញៀវទេសចរអន្តរជាតិដែលអញ្ជើញមកទស្សនា និងទទួលយកនូវបទពិសោធបដិសណ្ឋារកិច្ចដ៏កក់ក្តៅជាមួយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តី ហួត ហាក់៖ កម្ពុជាមានសុខសន្តិភាព និងអាចធានាសុវត្ថិភាពបានយ៉ាងល្អប្រសើរបំផុតជូនភ្ញៀវទេសចរអន្តរជាតិដែលអញ្ជើញមកទស្សនា និងទទួលយកនូវបទពិសោធបដិសណ្ឋារកិច្ចដ៏កក់ក្តៅជាមួយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប


រាជធានីរីយ៉ាដ៖
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) ដែលប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។ 


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គ ដោយបានគូសបញ្ជាក់ជូនមហាសន្និបាតនូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរដែលកម្ពុជាកំពុងមាន និងត្រូវបានធានាយ៉ាងពេញលេញស្របតាមពាក្យស្លោករបស់សម្តេចធិបតី “ទេសចរណ៍រីកដុះដាលក្នុងសន្តិភាព”។


ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប បេតិកភណ្ឌពេញផ្ទៃប្រទេស ដូចជាប្រាសាទអង្គរវត្ត វប្បធម៌ប្រពៃណីដ៏ចំណាស់ ទេសភាពដ៏ស្រស់ស្អាតគ្រប់រដូវកាល បដិសណ្ឋារកិច្ចដ៏កក់ក្តៅជាមួយស្នាមញញឹមដ៏ល្បីល្បាញ "ស្នាមញញឹមកម្ពុជា"។ 


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនមហាសន្និបាតអំពីការរៀបចំកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខ នៅខេត្តសៀមរាប ដោយឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញមហាសន្និបាតមកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាផងដែរ ៕





Previous Post Next Post