កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណោះសំណាលនិងទទួលនូវ ម៉ាសុីនព្រីនឯកសារចំនួន០២គ្រឿង ជាមួយ លោក លី ហុង អាជីវករ នៅរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភគាំទ្រដល់ បញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ដើម្បីមានភាពងាយស្រួលដល់ការបំពេញភារកិច្ច ការងារជាក់ស្តែង។
ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក លី ហុង និងភរិយា ដែលមានចិត្តសប្បុរសធម៏ក្នុងការរួមចូលឧបត្ថម្ភនូវ ម៉ាសុីនព្រីន ចំនួន០២គ្រឿង ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងជាចុងក្រោយ ក៏បានជូនពរជ័យសេរីមង្គលដល់ លោក លី ហុង និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕










