លោក ចាន់ ដា ជាតំណាង លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​​​ ដឹកនាំក្រុមការងារ​នាំយកថវិការចូលរួមបុណ្យសព​គម្រប់​ខួប៧ថ្ងៃ​ លោក ជិន សារីម ប្រធានសាខាបក្សភូមិថ្នល់បំបែក ដែលទទួលមរណៈភាពដោយរោគាពាធ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ចាន់ ដា ជាតំណាង លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​​​ ដឹកនាំក្រុមការងារ​នាំយកថវិការចូលរួមបុណ្យសព​គម្រប់​ខួប៧ថ្ងៃ​ លោក ជិន សារីម ប្រធានសាខាបក្សភូមិថ្នល់បំបែក ដែលទទួលមរណៈភាពដោយរោគាពាធ


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥​​ លោក ចាន់ ដា អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំអមលាំង ជាតំណាង​ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានអញ្ជើញ​ដឹកនាំក្រុមការងារ​នាំយកថវិការចូលរួមបុណ្យសព​គម្រប់​ខួប៧ថ្ងៃ​ លោក ជិន សារីម ប្រធានសាខាបក្សភូមិថ្នល់បំបែក ដែលទទួលមរណៈភាពកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមកនេះ ដោយរោគាពាធ។

នាថេរវេលានោះដែរ លោក ចាន់ ដា​​ រួម​ជាមួយនឹង​ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ងើចូលរួម​រំលែកទុក្ខ​ដ៏ក្រៀមក្រំំមួយនេះពីសំណាក់ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ចំពោះក្រុមគ្រួសាររបស់ លោក ជិន សារីម ដែលបានបាត់បង់នូវឪពុកក្មេកដ៏ល្អ និងជីតាជាទីស្រឡាញ់នៃកូនចៅគ្រប់គ្នា ដែលត្រូវឃ្លាតឆ្ងាយគ្មានថ្ងៃត្រលប់មកវិញឡើយ​ និងបាននាំយកនូវថវិការចំនួន​ ៤០០,០០០៛ (សែសិបមុឺនរៀល) ដែលជាទឹកជ្រះថ្លារបស់ លោកប្រធាន ម៉េង ស្រ៊ុន ក្នុង​ការចូលរួម​នោះផងដែរ។ 

តាងនាមប្រធានក្រុមការងារ រួមនិងសមាជិក សមាជិកា គណបក្ស​ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំមួយនេះជាមួយក្រុមគ្រួសារនៃសពទាំងមូល ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធរបស់លោក ជិន សារីម បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕








Previous Post Next Post