ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានយុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានយុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា


ភ្នំពេញ៖
នៅវិមាន៧មករា នារសៀលថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានយុវជនគណបក្សប្រជាជនកម្ពុជាអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានគណៈប្រចាំការ, ឯកឧត្តមសមាជិកគណៈប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគណបក្សយុវជនអគ្គលេខាធិការដ្ឋានរដ្ឋសភា, ឯកឧត្តមសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងសមាជិក សមាជិកាយុវជនគណបក្សសរុបប្រមាណ ២៣៣រូប។

បន្ទាប់ពីឯកឧត្តមអនុប្រធានយុវជនគណបក្ស បានអានរបាយការណ៍បូកសរុបរួចមក ឯឧត្តម រិន វីរៈ ប្រធានផ្នែកចាត់តាំង បានអានសេចក្តីសម្រេចស្តីពីការតែងតាំង ឯកឧត្តម ឃួន ដាវិត ជាប្រធានយុវជនគណបអគ្គលេខាធិការដ្ឋានរដ្ឋសភា និងការប្តេជ្ញាចិត្តរួចមក ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គមផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនដល់សមាជិក សមាជិការ ជាយុវជនអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានចែករំលែកនូវចំណេះដឹងមួយចំនួន ពាក់ព័ន្ធនឹងប្រវត្តិ សកម្មភាព ស្នាដៃ សមិទ្ធផល និងគុណូប្បការៈរបស់គណបក្ស ចំពោះជាតិ និងប្រជាជន ចាប់តាំងពីថ្ងៃចាប់បដិសន្ធិឆ្នាំ១៩៥១ ជាពិសេសក្នុងរយៈពេល ៤៦ឆ្នាំ កន្លងមកនេះ គិតចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមក។ 

ឯកឧត្តមបណ្ឌិត បានបន្តថា ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងមានសត្រូវឈ្លានពានទឹកដី ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស បានធ្វើការប្រកាស និងបញ្ជាក់ជំហរសារជាថ្មីម្តងទៀតថា គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី។ 

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្ថែមថា ភាពចាស់ទុំខាងនយោបាយ និងភាពសម្បូរបែប ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសជាតិ គណបក្សប្រជាជនកម្ពុជា នៅតែជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រាល់ព្រឹត្តិការណ៍បោះឆ្នោតគ្រប់អាណត្តិជាដើម។ សមាជិកគណបក្សទាំងអស់ត្រូវប្រឹងប្រែងពន្យល់នូវប្រវត្តិនៃការតស៊ូ ដឹកនាំ និងស្នាដៃសមិទ្ធផលជាច្រើនឥតគណនា ដែលគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគណបក្សជាច្រើនរូប បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ 

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្តថា សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាចំបងក្នុងការកៀរគប្រជាពលរដ្ឋឱ្យងាកមក ចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែករក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជានិរន្តរ៍។ 

ឯកឧត្តមបណ្ឌិត ក៏បានពាំនាំការសួរសុខទុក្ខ និងការនឹករម្លឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងយុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផងដែរ។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំដល់យុវជនគណបក្ស ឱ្យលើកកម្ពស់ស្មារតីទទួលខុសត្រូវ បន្តចូលរួមអនុវត្តនូវកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពមានលក្ខណៈពេញលេញស្មោះត្រង់ និងការតាំងចិត្តខ្ពស់ តាមអភិក្រម «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល» ដែលជាការងារ ដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា ៕























Previous Post Next Post