មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ៖ App NoDrug ជាកម្មវិធីទំនើបដែលបង្កើតឡើងសម្រាប់ជួយសហគមន៍ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ៖ App NoDrug ជាកម្មវិធីទំនើបដែលបង្កើតឡើងសម្រាប់ជួយសហគមន៍ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន


សៀមរាប៖
ឯកឧត្តម កៅ អ៊ឹមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន, ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឌី រ៉ាដូ អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប សុទ្ធតែបានលើកឡើងថា App NoDrug គឺជាកម្មវិធីទំនើបសម្រាប់ជួយសហគមន៍ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 

ការលើកឡើងរួមគ្នាពីសារៈសំខាន់របស់ App NoDrug ពីសំណាក់មន្ត្រីជាន់ខ្ពស់ទាំងបីរូបនេះ បានធ្វើឡើងនៅក្នុងឱកាសបើកយុទ្ធនាការអប់រំ និងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន លើកទី៣ នៅទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន-មន្ទីរព័ត៌មាន មន្រ្តីរាជការនៃមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត សិស្សានុសិស្ស យុវជន យុវនារី ប្រជាពលរដ្ឋប្រមាណជាង១.០០០នាក់។ 

មន្ត្រីជាន់ខ្ពស់ទាំងបីរូបនេះ សុទ្ធតែបានគូសបញ្ជាក់ថា App NoDrug វាមានតួនាទីសំខាន់ក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ការបញ្ចប់បញ្ហាគ្រឿងញៀនត្រូវការការចូលរួមរួមពីអាជ្ញាធរ សហគមន៍ សាលារៀន និងគ្រួសារ។ 

ឯកឧត្តម កៅ អ៊ឹមរ៉ន និងឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានបង្ហាញពីលក្ខណៈពិសេសរបស់ App NoDrug អ្នកប្រើអាចប្រាប់រាល់ទីតាំងករណីបានច្បាស់ដើម្បីឱ្យអាជ្ញាធរចូលដល់ទីតាំងបានលឿន, អនាមិកធានាអត្តសញ្ញាណអ្នករាយការណ៍, អាជ្ញាធរអាចផ្ញើសារជូនដំណឹងទៅប្រជាពលរដ្ឋអំពីស្ថានភាពគ្រឿងញៀន និងផ្តល់អត្ថបទ វីដេអូ និងសារផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។ 

ឯកឧត្តម កៅ អ៊ឹមរ៉ន និងឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា App NoDrug ជាឧបករណ៍សំខាន់ក្នុងការកសាងបាននូវសហគមន៍មានសុវត្ថិភាព និងគ្មានគ្រឿងញៀនជួយឱ្យប្រជាពលរដ្ឋចូលរួមជួយដល់អាជ្ញាធរចាត់វិធានការប្រឆាំងគ្រឿងញៀនមានប្រសិទ្ធភាព។ 

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានគូសបញ្ជាក់ថា ការចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយអប់រំស្តីពី បញ្ហាគ្រឿងញៀន ពង្រីកការប្រើប្រាស់ App NoDrug ធ្វើឱ្យបញ្ហាគ្រឿងញៀនរួមតូច។ ជាមួយនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC នៅតែបន្តចូលរួមដល់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ៕





















Previous Post Next Post