ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំ គណៈកម្មការសម្របសម្រួលគម្រោង “ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)”
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំ គណៈកម្មការសម្របសម្រួលគម្រោង “ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)”


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោង SASI តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលគម្រោង “ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)” ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល ប.ស.ស. ដោយមានវត្តមានអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការសម្របសម្រួលគម្រោង តំណាងអង្គការហ្គ្រេត (GRET) តំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងជំនាញការគម្រោង សរុបប្រមាណជា ៤០រូប។
 
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា ប្រមូលធាតុចូល មតិយោបល់ និងអនុសាសន៍លើសេចក្ដីព្រាងសំណើ ជាយុទ្ធសាស្រ្តសម្រាប់ការពង្រីកការគ្របដណ្ដប់របបសន្តិសុខសង្គមដល់ប្រជាជននៅតាមទីជនបទ ដែលបន្សាំនឹងបម្រែបម្រួលអាកាសធាតុ។

គួររំលឹកថា គម្រោងស្ដីពី “ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)” គឺជាកិច្ចសហការអនុវត្តរវាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្គ្រេត (GRET) ដោយមានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចាប់ពីឆ្នាំ២០២៣ មកម្លេះ ដែលមានគោលបំណងរួម គឺដើម្បីសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការអនុវត្តរបបសន្តិសុខសង្គមដែលបន្សាំទៅនឹងកម្លាំងពលកម្មតាមទីជនបទ ឆ្ពោះទៅរកការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមលើវិស័យកសិកម្មនៅក្នុងការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ៕




















Previous Post Next Post