ឯកឧត្តម សុខ ពុទ្ធិវុធ និងឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អញ្ជើញសំណេះសំណាលជាមួយនាយក នាយករង និងគ្រូបង្គោល មកពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅសាលប្រជុំវិទ្យាល័យ ជា ស៊ីម ខេត្តតាកែវ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ ពុទ្ធិវុធ និងឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អញ្ជើញសំណេះសំណាលជាមួយនាយក នាយករង និងគ្រូបង្គោល មកពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅសាលប្រជុំវិទ្យាល័យ ជា ស៊ីម ខេត្តតាកែវ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៍មាននិងប្រព័ន្ធផ្សព្វផ្សាយ និងឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងទទួលបន្ទុកការងារមជ្ឍមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) បានអញ្ជើញជួបសំណេះសំណាលជាមួយនាយក នាយករង និងគ្រូបង្គោល មកពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស) ដោយមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ លោក លោកស្រី មន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងនាយក នាយករង និងលោកគ្រូ អ្នកគ្រូនៅសាលប្រជុំវិទ្យាល័យ ជា ស៊ីម នៃខេត្តតាកែវ។ 

ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងដើម្បីបង្កើតឱកាសជួបជុំ និងបម្លែងចំណេះដឹងរវាងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា នាយកសាលា និងគ្រូឌីជីថល ពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ទាំង១៨ ខេត្តតាកែវ ក៏ដូចជាដើម្បីលើកកម្ពស់ការចូលរួម និងការបង្រៀនរៀនប្រកបដោយប្រសិទ្ធភាព តាមរយៈការប្រើប្រាស់ LMS និងការពង្រឹងជំនាញបច្ចេកវិទ្យាទីជីថល រួមទាំងកសាងផែនការសកម្មភាពសាលារៀនដែលមាននិរន្តរភាព ៕


















Previous Post Next Post