ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB”
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB”


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB” នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។

សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្តល់បទបង្ហាញពីសេចក្តីព្រាងទី២ នៃរបាយការណ៍ស្រាវជ្រាវ ដែលក្រុមការងារបានកែសម្រួលស្របតាមមតិយោបល់របស់អង្គសិក្ខាសាលា ដែលបានរៀបចំកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ សំដៅស្នើសុំយោបល់បន្ថែមដើម្បីធ្វើឱ្យការវិភាគ និងការរៀបចំរបាយការណ៍ស្រាវជ្រាវមួយនេះ កាន់តែមានគុណភាព និងអនុលោមតាមស្តង់ដារនៃការបោះផ្សាយ។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់សមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវរបស់ធនាគារ ARDB ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាពស្រាវជ្រាវបន្ថែម និងចូលរួមឱ្យបានកាន់តែសកម្មក្នុងកិច្ចការនេះ សំដៅចូលរួមលើកកម្ពស់វប្បធម៌ស្រាវជ្រាវក្នុងស្ថាប័ន ក៏ដូចជានៅប្រទេសកម្ពុជាផងដែរ ៕




















Previous Post Next Post