ឯកអគ្គរដ្ឋទូតរុស្សី បង្ហាញពីបំណងរបស់រុស្សី ក្នុងពង្រឹងទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងសកម្មភាពមីន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកអគ្គរដ្ឋទូតរុស្សី បង្ហាញពីបំណងរបស់រុស្សី ក្នុងពង្រឹងទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងសកម្មភាពមីន


ភ្នំពេញ៖
នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាទ្វេភាគីនៅទីស្នាក់ការអាជ្ញាធរមីន ជាមួយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងរបស់ប្រទេសរុស្ស៊ីក្នុងពង្រឹងទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងសកម្មភាពមីន។

ឯកឧត្តម Anatoly Borovik បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសមិទ្ធផលសម្រេចពាក់ព័ន្ធនឹងកិច្ចការសកម្មភាពមីន ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ទី ឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកម្ពុជាគ្មានមីនឆ្នាំ២០៣០។

ទន្ទឹមនឹងនោះ ឯកឧត្តមអគ្គរដ្ឋទូត បានស្នើសុំឱ្យអាជ្ញាធរមីនផ្តល់នូវកិច្ចសហការ និងស្វាគមន៍ចំពោះដំណើរទសន្សកិច្ចរបស់គណៈប្រតិភូ និងមន្រ្តីជំនាញរុស្ស៊ី ដែលនឹងអញ្ជើញមកប្រទេសកម្ពុជានាឆ្នាំក្រោយ សម្រាប់សិក្សាស្វែងយល់ និងដកបទពិសោធន៍អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាប្រវត្តិសាស្រ្តរវាងកម្ពុជា-រុស្សីអស់រយៈពេល ៦៩ឆ្នាំ ព្រមទាំងបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់រដ្ឋាភិបាលនៃសហព័ន្ធរុស្សី ដែលបានជួយដល់កម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះជួយកសាងធនធានមនុស្សនៅកម្ពុជា ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន និងផែនការបន្តសម្រាប់វិស័យសកម្មភាពមីនកម្ពុជា ដែលក្នុងនោះ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចង់ឃើញណាស់ប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខ សុខដុម និងសុវត្ថិភាពដូចគ្នានិងគ្រប់ទីកន្លែង រួចផុតពីគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ជាមួយគ្នានោះ ជាការឆ្លើយតប តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់វិស័យសកម្មភាពមីននៅកម្ពុជា នាឆ្នាំក្រោយ របស់គណៈប្រតិភូ និងមន្រ្តីជំនាញមកពីប្រទេសរុស្ស៊ី ៕








Previous Post Next Post