ក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ការព្យួរកិច្ចសន្យាការងារតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធនឹងវិស័យការងារ (LACMS)”
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ការព្យួរកិច្ចសន្យាការងារតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធនឹងវិស័យការងារ (LACMS)”


ភ្នំពេញ៖
នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបានវគ្គបណ្ដុះបណ្ដាលស្ដីពី “ការព្យួរកិច្ចសន្យាការងារតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធនឹងវិស័យការងារ (LACMS)” ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ នៅទីស្នាក់ការកណ្ដាល ប.ស.ស រាជធានីភ្នំពេញ។

វគ្គបណ្ដុះបណ្ដាលនេះ ជាការបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ  ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹងពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្ដល់ព័ត៌មានជូននិយោជក កម្មករនិយោជិត ប្រជាពលរដ្ឋ បានច្បាស់លាស់ ឆាប់រហ័ស និងត្រឹមត្រូវ។

ឯកឧត្តមបណ្ឌិតអនុប្រធានក្រុមការងារ បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់រៀនសូត្រ លើកជាសំណួរ និងពិភាក្សាឱ្យបានផុលផុស ដើម្បីទទួលបានចំណេះដឹងច្បាស់លាស់ ប្រកបដោយផ្លែផ្កា នឹងអាចផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រឡប់ទៅកាន់និយោជក កម្មករនិយោជិត និងសមាជិក ប.ស.ស. បានឆាប់រហ័ស ច្បាស់លាស់ និងទទួលបានការសាទរ និងពេញចិត្តបន្ថែមទៀត ៕
















Previous Post Next Post