ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកញ្ញា លើកទិសដៅការងារបន្តខែតុលា និងបញ្ហាប្រឈម ព្រមទាំងសំណូមពរ របស់នាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ព្រមទាំងលោក លោកស្រី និងមន្រ្តីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល ជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ អ៊ុង ខាន់ណារិទ្ធ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និង អភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពី របាយការណ៍លទ្ធផលការងារសម្រេចបាន ខែកញ្ញា លើកទិសដៅការងារបន្តខែតុលា និងបញ្ហាប្រឈម ព្រមទាំងសំណូមពរ របស់នាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថលជូនអង្គប្រជុំជ្រាប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានឯកភាពទៅលើវឌ្ឍនភាព និងលទ្ធផលការងារដែលសម្រេចបាន និងបានកោតសរសើរ វាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ នៃនាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល ដែលបានបំពេញនូវតួនាទីភារកិច្ចនាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរជូនដល់អង្គភាព និងថ្នាក់ដឹកនាំ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវចូលរួមកិច្ចសហការ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ ៕

























