អ្នកនាំពាក្យ៖ យានយន្តប្រភេទណា ដែលសំគាល់ថាជាយានយន្តអគ្គិសនី (EV)?
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកនាំពាក្យ៖ យានយន្តប្រភេទណា ដែលសំគាល់ថាជាយានយន្តអគ្គិសនី (EV)?


ភ្នំពេញ៖
តាមរយៈការបង្ហោះនៅលើបញ្ដាញសង្គម នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា យានយន្តអគ្គិសនី (Electric Vehicle-EV) សំដៅដល់យានយន្តដើរដោយម៉ូទ័រអគ្គិសនី និងប្រើប្រាស់អាគុយសម្រាប់ស្តុកថាមពល។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ជាទូទៅ យានយន្តអគ្គិសនីត្រូវបានបែងចែកជា៣ប្រភេទ៖ ១/-ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ (Battery Electric Vehicle-BEV), ២/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ (Hybrid Electric Vehicle-HEV) និង៣/-ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈ និងអាគុយ តែអាចបញ្ចូលថាមពលដូចយានយន្តអគ្គិសនីសុទ្ធបាន (Plug-In HEV-PHEV)។

អ្នកនាំពាក្យដដែល បានឱ្យដឹងទៀតថា នាពេលបច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ផន រឹម បានបញ្ជាក់ថា ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។

សូមជម្រាបជូនថា៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០,៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧,១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២,៧១០គ្រឿង ៕

Previous Post Next Post