ឯកឧត្តមបណ្ឌិត កៅ ថាច ផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុង “មហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a THRIVING FUTURE”
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច ផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុង “មហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a THRIVING FUTURE”


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅនៅសណ្ឋាគារ SUN & MOON Riverside, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុង “មហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a THRIVING FUTURE” ដែលបានរៀបចំឡើងដោយ BNI Cambodia និងសមាជិក BNI ផ្សេងទៀត។

ក្នុងមហាសន្និបាតថ្នាក់ជាតិ ដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើទិដ្ឋភាពចម្បងៗចំនួនពីរ រួមមាន៖ 

(១). ដំណើរវិវត្តនៃម៉ូឌែលអាជីវកម្មខ្មែរពីសម័យអាណាចក្រអង្គររហូតដល់បច្ចុប្បន្ន និងទំនោរសម្រាប់អនាគត ដោយបានបញ្ជាក់ថានាសម័យអាណាចក្រខ្មែរ ខ្មែរ មានរបបសេដ្ឋកិច្ចបែប អាណាចក្រកសិកម្ម (Temple-State Agrarian Economy), សម័យក្រោយអង្គរ ខ្មែរ មានរបបសេដ្ឋកិច្ចបែប កុលសម្ព័ន្ធ និងពាណិជ្ជករ (Tributary & Merchant Trade), សម័យអាណានិគមបារាំង សេដ្ឋកិច្ចបែប ដំណាំឧស្សាហកម្ម និងសម្បទាន (Concession & Plantation Model),  សម័យសង្គមរាស្រ្តនិយម សេដ្ឋកិច្ចបែប ឧស្សាហូ-បនីយកម្ម រដ្ឋតម្រង់ទិស (State-Guided Industrialization), សម័យកម្ពុជាប្រជាធិបតេយ្យ សេដ្ឋកិច្ចបែប ផែនការ, សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា សេដ្ឋកិច្ចបែប ទីផ្សារ-សង្គមនិយម (Socialist-Market Transition), សម័យបច្ចុប្បន្ន សេដ្ឋកិច្ចបែប ទីផ្សារសេរី និងចម្រុះ (Liberal Market & Hybrid Model), សម័យអនាគត សេដ្ឋកិច្ចបែប មូលធនចំណេះដឹង និងសេដ្ឋកិច្ចបៃតង។
 
(២). អត្ថន័យ និងមូលដ្ឋានគ្រឹះនៃការវិនិយោគសម្រាប់អនាគត ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចែករំលែកនូវទស្សនៈអំពី សរសរស្តម្ភទាំង ៥ (បញ្ចស្តម្ភ) នៃការវិនិយោគសម្រាប់អនាគត ៖ សរសរស្តម្ភមូលធនមនុស្ស, សរសរស្តម្ភនវានុវត្តន៍កសិកម្ម, សរសរស្តម្ភហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា, សរសរស្តម្ភចីរភាពបរិស្ថាន, និងសរសរស្តម្ភសមត្ថភាពស្ថាប័ន។ សរសរស្តម្ភមូលធនមនុស្ស សំដៅដល់ការអប់រំនិងបណ្តុះ-បណ្តាលវិជ្ជាជីវៈ និង ការអភិវឌ្ឍជំនាញសម្រាប់យុវជន, សរសរស្តម្ភនវានុវត្តន៍កសិកម្ម សំដៅដល់ ការវិយោគទៅលើបច្ចេកវិទ្យាកសិកម្មថ្មីៗ (Agri-Tech) ដូចជា បច្ចេកវិទ្យាឌ្រូន សម្រាប់ការបាញ់ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត និងថ្នាលទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម (Data Platform for Agriculture) ក៏អាចជាអាជីកម្មសម្រាប់អនាគតមួយដ៏ល្អ ផងដែរ ដូចជា APP ទិន្នន័យសម្រាប់ ព្យាបាលជំងឺសត្វ ឬដំណាំនានា ជាដើម, សរសរស្តម្ភហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា សំដៅដល់ការវិនិយោគលើការតភ្ជាប់ផ្នែកឌីជីថល និងថាមពលកកើតឡើងវិញ ដូចជា ការវិនិយោគបច្ចេកវិទ្យាថ្មីៗដោយប្រើប្រាស់ជំនួយពី AI (Artificial Intelligence) និង E-Commerce, សរសរស្តម្ភចីរភាពបរិស្ថាន សំដៅដល់ការវិនិយោគវិស័យបៃតង, កសិកម្មបែបធម្មជាតិ, ការរក្សាធនធានទឹក និងការប្រើប្រាស់ឡើងវិញ, និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ជាដើម, សរសរស្តម្ភសមត្ថភាពស្ថាប័ន សំដៅដល់ការវិនិយោគលើប្រព័ន្ធប្រព័ន្ធអភិបាលកិច្ចសាជីវកម្មល្អ និងការកសាងភាពជាដៃគូ និងការកសាងទំនុកចិត្ត, និងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្នរបស់អាជីវកម្ម។ 
     
មុននឹងបញ្ចប់នូវការថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត, ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មដែលបានចូលរួម និងបានផ្តល់នូវសារសម្រាប់ការចងចាំមួយឃ្លាដ៏មានអត្ថន័យប្រកបដោយខ្លឹមសារសេ្នហាជាតិ “សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំង កំពុងតែចូលរួម កសាងជាតិយើង” ៕





Previous Post Next Post